តាកតិក៖ តាមរយៈសហប្រតិបត្តិការ ឆ្ពោះទៅរកសម្ថតភាពនវានុវត្ត
|
|
កិច្ចប្រជុំសាកលវិទ្យាធិការនៅក្រុងប្រ៊ុសសែល
នៅដើមខែ មីនា ឆ្នាំ ២០១៧ កន្លងទៅនេះ តំណាងថ្នាក់ដឹកនាំទាំង ១២ រូប ដែលបានអញ្ជើញមកពីប្រទេសកម្ពុជា វៀតណាម និងម៉ុងហ្គោលី បានមកចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងប្រ៊ុសសែល។ កិច្ចប្រជុំគម្រោងតាកតិក លើកទីបី នេះ បានរៀបចំឡើងចាប់ពីថ្ងៃទី ៦ ដល់ទី ១០ ខែ មីនា ឆ្នាំ ២០១៧ ក្នុងគោលបំណងដើម្បីបង្កើតបណ្តាញមួយ នៅក្នុងចំណោមតំណាងថ្នាក់ដឹកនាំសាកលវិទ្យាល័យដៃគូនានា និងដើម្បីធ្វើការវែកញែកអោយបានច្បាស់រវាង ការគ្រប់គ្រង និង ភាពជាអ្នកដឹកនាំ ដើម្បីផ្តល់ឱកាសសម្រាប់ការបើកកិច្ចពិភាក្សាជាមួយតំណាងសហគមន៍អឺរ៉ុប និងដើម្បីជម្រុញលើកទឹកចិត្តអោយមានបន្តការផ្លាស់ប្តូរ និងវឌ្ឍនភាព។ យើងមានបេតិសោមន្សរីករាយយ៉ាងខ្លាំងដែលបានជួបជុំដៃគូរបស់យើងម្តងទៀត។ សន្និសីទអន្តរជាតិលើកក្រោយនឹងធ្វើឡើងនៅទីក្រុងហាណូយ ប្រទេស វៀតណាម នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧ ខាងមុននេះ។
|
|
|
ការបណ្តុះបណ្តាលលើកទី ១៖ ការចុះឈ្មោះនិស្សិត
យើងបានរៀបចំធ្វើសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងរដ្ឋបាល និងការចុះឈ្មោះចូលរៀនរបស់និស្សិត ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧ នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ សិក្ខាសាលានេះ បានធ្វើបទឧទ្ទេសនាមដោយ អ្នកនាង កាឌ្រី ម៉ាតស៊ុន និង អ្នកនាង ខេត គីសែល ដែលបានអញ្ជើញមកពីសាកលវិទ្យាល័យ បច្ចេកវិទ្យាតាលីន នៃប្រទេស អេស្តូនៀ។ ប្រធានបទសំខាន់ៗនៅក្នុងការបណ្តុះបណ្តាលនេះរួមមាន ការជ្រើសរើសនិស្សិត និងទីផ្សារ ការទទួលយកនិស្សិត និងការចុះឈ្មោះនិស្សិត ថ្ងៃណែនាំតំបូង ការពិគ្រោះយោបល់សិក្សា នៅក្នុងអំឡុងពេលសិក្សា (សេវាកម្មដែលបានផ្តល់កម្រិតមហាវិទ្យាល័យ) ដំណើរការបន្លាស់ទីសិក្សា និងការគ្រប់គ្រង និងមជ្ឈមណ្ឌលអាជីព។
|
|
|
ការបណ្តុះបណ្តាលលើកទី ២៖ ធនធានមនុស្ស និងការគ្រប់គ្រងផ្លាស់ប្តូរ
ការបណ្តុះបណ្តាលលើកទី ២ ស្តីពីធនធានមនុស្ស និងការគ្រប់គ្រងផ្លាស់ប្តូរ បានធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ ១៥ ខែ មេសា ឆ្នាំ ២០១៧ នៅទីក្រុង អូឡាបាតា នៃប្រទេសម៉ុងហ្គូលី។ ការបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃនេះ បានធ្វើបទឧទ្ទេសនាមដោយ លោកបណ្ឌិត ឡូរ៉ង់ ជីរ៉ូត ពីសាលាគ្រប់គ្រងទូលូស នៃប្រទេសបារាំង។ ការបណ្តុះបណ្តាលនេះ ផ្តោតជាសំខាន់ទៅលើបញ្ហាការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងការផ្លាស់ប្តូរនៅក្នុងអង្គភាព ចេញពីទិដ្ឋភាពនៃការអនុវត្តន៍ និង ការសិក្សា។ គោលបំណងនៃការបណ្តុះ បណ្តាលនេះ គឺដើម្បីអោយអ្នកទទួលការបណ្តុះបណ្តាលងាយយល់ពីប្រធានបទទាំងពីរនេះ ហេតុដូច្នេះពួកគេអាចធ្វើការបណ្តុះបណ្តាលបុគ្គលិករបស់ពួកគេ និងអភិវឌ្ឍគោលនយោបាយធនធានមនុស្ស នៅក្នុង ស្ថាបន័របស់ពួកគេរៀងៗខ្លួន។
|
|
|
ប្រែសម្រួលជាភាសាខ្មែរដោយ បណ្ឌិត សំ រ៉ានី
|